សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន

សង្គមស៊ីវិលលើកឡើង​ថា ចំណាត់ការ​របស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់​សមាជិក​គណបក្ស​ប្រឆាំង។

រដ្ឋាភិបាល​បន្ត​មិន​ដោះស្រាយ​រឿង​លុយ​អតិថិជន ហួយវ័ន ខណៈ​លោក ហ៊ុន តូ ប្រឈម​ទណ្ឌកម្ម​អាមេរិក

ជនរងគ្រោះ​ព្រមាន​ថា កេរ្តិ៍​ឈ្មោះ​កម្ពុជា​នឹង​កាន់​តែ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ ហើយ​អ្នក​វិនិយោគ​ក៏​បាត់បង់​ទំនុក​ចិត្ត​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ឡើយ បើ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​នៅ​តែ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សាច់​ញាតិ និង​បក្ខពួក​ខ្លួន​បន្ត​ប្លន់​យក​លុយ​ពលរដ្ឋ​តាម​ទំនើង​ចិត្ត​ដោយ​គ្មាន​ច្បាប់​ការពារ។

NDI «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» ជុំវិញ​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា

របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិន​ត្រឹម​តែ​ពិនិត្យ​មើល​ទីតាំង​ឆបោក ឬ​ជនបរទេស​ដែល​ធ្វើការ​នៅ​ក្នុង​ទីតាំង​ទាំងនោះ​ទេ តែ​ក៏​ពិនិត្យ​ប្រព័ន្ធ​ទាំងមូល ដែល​រួម​មាន​ដើមទុន​បរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និង​អ្នក​សម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។

អតីត​ពលករ​រងគ្រោះ​នៅ​អារ៉ាប៊ីសាអ៊ូឌីតស្នើ​តុលាការ​ពន្លឿន​កាត់ទោស​ថៅកែ​ក្រុមហ៊ុន ហ្វា​ទីណា

ការ​ស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ជនរងគ្រោះ និង​សាក្សី​ចំនួន ៨​នាក់ បាន​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លើ​ថៅកែ​ក្រុមហ៊ុន ហ្វា​ទីណា ២​នាក់ ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ខុសច្បាប់​កាលពី​អំឡុង​ឆ្នាំ​២០២៣។

មេ​បក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បន្ត​ចាញ់​ក្ដី​រដ្ឋាភិបាល​នៅ​សាលាឧទ្ធរណ៍

មេ​បក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល បាន​ដឹង​តាំង​ពី​មិន​ទាន់​ចូល​ស្ដាប់​ក្នុង​សវនាការ​ថា តុលាការ​ជាន់​ខ្ពស់​នេះ​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បាន​ឡើយ ប៉ុន្តែ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ស្មារតី​តស៊ូ ដើម្បី​កែប្រែ​កម្ពុជា​ក្លាយ​ឱ្យ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​តុលាការ​ឯករាជ្យ។

កម្ពុជា និង​ថៃ​បិទ​បញ្ចប់​កិច្ចចរចា​ផ្សះផ្សា UNCLOS ក្រោម​ស្ថានភាព​តានតឹង

ចំណែក​ភាគី​ថៃ​បាន​អះអាង​ថា ជា​កិច្ច​បញ្ចប់​នៃ​ការ​ចរចា​នេះ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​លើក​យក​វិវាទ​ដែនសមុទ្រ ទៅ​ដោះស្រាយ​បន្ត​នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) នា​ទីក្រុង​ឡាអេ (Hague) ក្នុង​ប្រទេស​ហុឡង់ដ៍ (Netherlands)។

អ្នកវិភាគ​ថា ឯកអគ្គរដ្ឋទូត​អាមេរិកថ្មី​អាច​បើក​ឱកាស​ថ្មី ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ត្រូវ​បង្ហាញ​លទ្ធផល​ជាក់ស្តែង

ការ​អះអាង​នេះ​បន្ទាប់​ពី ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រកាសអំពីការតែងតាំងលោក គ្រីស្តូហ្វឺ អានឌើសុន ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដើម្បីជំរុញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និងកម្ពុជាឱ្យឈានទៅកាន់ជំពូកថ្មីមួយ។

សមាជិក​សភា​អាមេរិក​ស្នើ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​ជំនួញ​កម្ពុជា ពាក់ព័ន្ធ​អំពើ​ឆបោក​អនឡាញ

តំណាងរាស្ត្រអាមេរិក បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងបុគ្គលមានឥទ្ធិពលមួយចំនួននៅកម្ពុជា ដែលពួកគេសង្ស័យថា អាចមានទំនាក់ទំនងនឹងឧស្សាហកម្មឆបោកតាមអនឡាញ។

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​កាត់ក្ដី​សំណុំរឿង​សមាជិក​បក្ស​កម្លាំង​ជាតិ​ពី​បទ​ញុះញង់​និង​ប្រមាថ​ព្រះមហាក្សត្រ

សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​កម្លាំងជាតិ​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ ១៨ ខែ ពី​បទ​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» និង បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

អត្ថបទពេញនិយម